(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៦លើក, បណ្តាលឲ្យមនុស្សស្លាប់២នាក់ អ្នករងរបួសធ្ងន់៨នាក់ និងរងរបួសស្រាល៦នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៨គ្រឿង រួមមានម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ,ប្រជែងគ្រោះថ្នាក់ ៤លើក ,មិនប្រកាន់ស្តាំ ១លើក និងបត់គ្រោះថ្នាក់ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៥នាក់ (យប់ ១៤នាក់) ។
ប្រពព័ត៌មានដដែលបានបញ្ជាក់ទៀតថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៦៨៦៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣៤៣៩គ្រឿង និងពិន័យសរុប ៣៤២៩គ្រឿង ៕