(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ២៤លាននាក់ ស្លាប់ជិត ៨២ម៉ឺននាក់ និងជាសះស្បើយជាង ១៦.៣លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យ ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ

៤៖ Facebook នឹងតតាំងជាមួយរដ្ឋាភិបាលថៃតាមផ្លូវច្បាប់ ពាក់ព័ន្ធការបិទ Group រិះគន់ស្តេចថៃ ដែលមានសមាជិក១លាននាក់

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការឈឺឆ្អាលរឿងព្រំដែនជារឿងល្អ តែការញុះញង់ជារឿងខុសច្បាប់ដែលមិនអាចអត់ឱន

៦៖ ទីបំផុតលោក ត្រាំ ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតី នៃបក្សសាធារណរដ្ឋជាផ្លូវការ ដើម្បីប្រកួតជាមួយលោក បៃដិន

៧៖ លោក ម៉ម សូណង់ដូ កោតសរសើរ និងអរគុណសម្តេចតេជោ ចំពោះការកសាងព្រំដែនច្បាស់លាស់ និងចាត់ទុកថា «សម្តេចមិនទាន់មាននរណាជំនួសបានទេ»

៨៖ ទីបំផុតកូរ៉េខាងត្បូងសម្រេច «បិទសាលារៀននៅសេអ៊ូល, Incheon និង Gyeonggi» ចំពោះមុខការផ្ទុះករណីឆ្លងកូរ៉ូណាឡើងវិញ

៩៖ ក្រសួងសាធារណការ ចេញសេចក្តីណែនាំ ស្តីពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះ ដែលមានទម្ងន់លើសពី៣.៥តោន

១០៖ Facebook យល់ព្រមបង់ប្រាក់ពន្ធជាង១២៥លានដុល្លារនៅក្នុងប្រទេសបារាំង

១១៖ សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិនិយោគអាស៊ានលើកទី២៣ នៃក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន

១២៖ ប្រធានាធិបតីប្រេស៊ីល ផ្ទុះកំហឹងនឹងក្រុមអ្នកកាសែតជាថ្មី ក្រោយពីការគំរាមដាល់មាត់អ្នកកាសែត ដែលបានសួរនាំរឿងពុករលួយ

១៣៖ រាជរដ្ឋាភិបាល គ្រោងរៀបចំវេទិកាសាធារណៈ ដើម្បីពន្យល់ប្រាប់ប្រជាពលរដ្ឋអំពីផែនទី និងការបោះបង្គោលព្រំដែន

១៤៖ ឥណ្ឌាត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបសកម្មភាពយោធាចិន ក្នុងករណីកិច្ចចរចាវិវាទព្រំដែននៅតែគ្មានលទ្ធផលល្អប្រសើរ

១៥៖ មកទល់ពេលនេះ ប្រទេសសរុបចំនួន១៧២ កំពុងចូលរួមក្នុងកម្មវិធីវ៉ាក់សាំង COVID-19 ដែល WHO បានផ្តួចផ្តើម

១៦៖ អ៊ីតាលីចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួនទៅលើមនុស្ស

១៧៖ ក្រោយការផ្ទុះដ៏កក្រើក ក្រុមជំនាញលីបង់-បារាំងរកឃើញ «សារធាតុគីមីគ្រោះថ្នាក់ ៧៩កុងតឺន័រទៀត» នៅកំពង់ផែបេរូតដដែល

១៨៖ អង់គ្លេសចង់បោះចោលរថក្រោះទាំងអស់ ព្រោះហួសសម័យកាលត្រូវប្រើប្រាស់, នេះបើតាមប្រភពពី The Times

១៩៖ តំណាងក្រុមចរចាពាណិជ្ជកម្មចិន និងអាមេរិក ជួបពិភាក្សាគ្នាតាមទូរស័ព្ទ

២០៖ បាតុកម្មឈានចូលថ្ងៃទី២ ក្រោយបុរសស្បែកខ្មៅនៅរដ្ឋ Wisconsin ត្រូវប៉ូលិសអាមេរិកបាញ់ប្រហារ នៅចំពោះមុខកូនៗទាំងបីនាក់

២១៖ ឥណ្ឌា៖ អគារកម្ពស់៥ជាន់ដួលរលំ, មនុស្ស២នាក់ស្លាប់ និងជាង ៦០នាក់ត្រូវបានជួយសង្គ្រោះ

២២៖ អូស្ត្រាលីគួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីទប់ទល់ភ្លើងឆេះព្រៃ ដែលអាចនឹងអាក្រក់ខ្លាំង ជាងកាលពីឆ្នាំ២០១៩

២៣៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ អាចនឹងប្រាប់ពីបញ្ហាសុខភាពលោក នៅក្នុងសន្និសីទសារព័ត៌មានសប្តាហ៍នេះ

* ព័ត៌មាន Fresh News Plus

១៖ ប៉ូលិសចាប់ខ្លួនអ្នកគាំទ្រ ក្លិប PSG ចំនួន១៤៨នាក់ ពីបទបង្កហិង្សា ដោយសារខឹងចាញ់នៅ UCL

២៖ CEO ក្រុមហ៊ុន Apple បរិច្ចាគជាង ៥លានដុល្លារដល់មូលនិធិមនុស្សធម៌

៣៖ តើ Steve Jobs ប្រើវិធីសាស្ត្រអ្វីដើម្បីបញ្ចប់ជម្លោះជាមួយ Microsoft ព្រមទាំងធ្វើឱ្យ Apple រួចផុតពីភាពក្ស័យធន?

៤៖ ខេម ទម្លាយរឿងឈឺចាប់លាក់ទុករាប់ឆ្នាំ បន្ទាប់ពីផលិតកម្ម ថោន ចេញលិខិតហៅឲ្យចូលខ្លួនដោះស្រាយលើបញ្ហាកិច្ចសន្យា

៥៖ ស្វែងយល់ពីការរស់នៅរបស់លោក ឆន សុវណ្ណរាជ តើលោកមានទម្លាប់រស់នៅយ៉ាងណាខ្លះ?

៦៖ វិស័យភាពយន្តហុងកុង បាត់បង់អ្នកដឹកនាំរឿងដ៏ឆ្នើមម្នាក់ ក្រោយលោក Benny Chan ស្លាប់ដោយសារមហារីក

៧៖ Ronaldinho ត្រូវបានដោះលែង បន្ទាប់ពីជាប់ឃុំនៅប្រទេសប៉ារ៉ាហ្គាយជិត ៥ខែ

៨៖ គ្រូបង្វឹកអង់គ្លេស ចាប់ផ្តើមជ្រើសរើសកីឡាករត្រៀមលេងពាន Nations League ដើមខែក្រោយ

៩៖ កីឡាករ ៧នាក់បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានច្រើនជាងគេក្នុងលីគ ក្នុងជើងទី១

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com