(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេច ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី២។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបន្ដអនុវត្ដសម្រាប់ជុំទី២ ដែលមានរយៈពេល២ខែ គឺខែសីហា និងខែកញ្ញា ឆ្នាំ២០២០។

ក្រសួងបានបន្ថែមទៀតថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់ក្រសួងសេដ្ឋកិច្ច៖