(ភ្នំពេញ)៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ដោយគាបជាប់នៅក្នុងកាប៉ីនរថយន្ត និង២នាក់ទៀត រួមដំណើរបានរងរបួសធ្ងន់ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ក្រោយជនរងគ្រោះបានបើករថយន្តដឹកឥដ្ឋមួយគ្រឿង ជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ លេខ១១៧ តាមផ្លូវជាតិលេខ៦ សង្កាតព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះម្នាក់ បានគាបជាប់នៅក្នុងកាប៉ីនគួរឲ្យអណោចអាធ័ម និង២នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ ដោយជួយគាស់យកសពជនរងគ្រោះចេញពីក្នុងកាប៊ីន និងទាក់ទងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ស្ថិតនៅភូមិក្រាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង៕