(បាត់ដំបង)៖ ក្រុមចោរប្រដាប់ដោយកាំភ្លើងAK១ដើម និងកាំភ្លើងខ្លី២ដើម បានចូលទៅបាញ់ប្លន់ជិត១០គ្រាប់ (AK ៥គ្រាប់ និងកាំភ្លើងខ្លី ៣គ្រាប់) នៅផ្ទះលក់ដូរមួយកន្លែង ស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង នៅវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ហើយក្រុមចោរបានប្រមូលយកគ្រឿងអលង្ការអស់មួយចំនួន ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ជនសង្ស័យមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធ AK ១ដើម អាវុធខ្លី២ដើម បានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិផ្ទះជនរងគ្រោះ ឈ្មោះ កូយ សេងលី ភេទប្រុស អាយុ៥២ឆ្នាំ មុខររបរ លក់ដូរ។
ជនល្មើសបានបាញ់អាវុធ AK ចំនួន ៥គ្រាប់ និងបាញ់អាវុធខ្លី ៣គ្រាប់ បណ្តាលជនរងគ្រោះ ភៀង ភុន អាយុ៥៤ឆ្នាំ (ឪពុក) ត្រូវទ្រូង ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទឹកដីថៃ និងរងរបួស ៣នាក់ រួមមាន ទី១ឈ្មោះ ផុន ឡៃម៉េង អាយុ៣២ឆ្នាំ (កូន) ត្រូវបញ្ជូនទៅពេទ្យប៉ៃលិន ទី២-ឈ្មោះ កូយ សេងលី អាយុ៥២ឆ្នាំ ជនល្មើសវ៉ៃនឹងដែកស្បែងរបួសស្មាឆ្វេង និងទី៣-ឈ្មោះ ម៉េង ជុង អាយុ៣៦ឆ្នាំ ជនល្មើសវ៉ៃនឹងដែកស្បែង របួសដៃស្តាំរបួសស្រាល។ ក្នុងអំពើប្លន់នេះក្រុមចោរបានប្រមូលគ្រឿងអលង្ការរួមមាន ខ្សែកផ្លាកទីន១ខ្សែ ចិញ្ជៀន១វង់ ៣ជី ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ជាច្រើននាក់ទាំងនគរបាល និងអាវុធហត្ថបានចុះទៅជួយអន្តរាគមន៍ ដើម្បីតាមស្រាវជ្រាវចាប់ក្រុមជនល្មើស៕
ក្រុមចោរប្រដាប់អាវុធ ចូលបាញ់ជិត១០គ្រាប់ ប្លន់យកគ្រឿងអលង្ការនៅស...ក្រុមចោរប្រដាប់អាវុធ ចូលបាញ់ជិត១០គ្រាប់ ប្លន់យកគ្រឿងអលង្ការនៅស្រុកកំរៀង ស្លាប់ម្នាក់ របួស៣នាក់
Posted by Fresh News on Wednesday, January 27, 2016