(ព្រះវិហារ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងជំរុញឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមការិយាល័យជំនាញនានា ត្រូវបន្តអនុវត្តន៍តួនាទីភារកិច្ច របស់ខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ប្រកបដោយការទទួលខុសត្រូវ។

ការថ្លែងជំរុញរបស់លោកប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ ឆ្នាំ២០២០ ដែលជាកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីរលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

លោកសំ លាងទ្រី បានថ្លែងបញ្ជាក់ថា៖កិច្ចប្រជុំនៅថ្ងៃនេះគឺផ្តោតសំខាន់លើការតាមដានផែនការចំនួន៤៥ចំណុច ដែលមន្ទីរសារធារណការបានដាក់ចេញ សម្រាប់អនុវត្តក្នុងខែសីហាឆ្នាំ២០២០ តើមន្ត្រីទាំងអស់បានអនុវត្តន៍គ្រប់តាមផែនការឫមិនគ្រប់តាមផែនការ?បើមិនគ្រប់តាមផែនការ តើមកពីមូលហេតុអ្វី?ដើម្បីយើងរួមគ្នាដោះស្រាយតទៅទៀតសម្រាប់អនុវត្តន៍នៅខែក្រោយបន្ត។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ផែនការដែលមន្ទីរបានដាក់ចេញសម្រាប់អនុវត្តន៍មួយខែៗមានការងារបច្ចេកទេស ការងារសាធារណការ ការងារលូទឹក ការងារផ្តល់សេវាសាធារណះ ការងារផ្សព្វផ្សាយច្បាប់ចរាចរណ៍និងការងារផ្សេងទៀត គឺដើម្បីអោយអនុវត្តន៍ មិនមែនចេះតែដាក់ចោលនោះទេ គឺត្រូវតាមដានគ្រប់ពេលវេលា ដើម្បីចង់ដឹងថាតើការិយាលយ័ជំនាញណាមួយ ឫក៍មន្ត្រីណាមួយអនុវត្តន៍គ្រប់ផែនការនិងមានស្នាដៃល្អនិងការិយាលយ័ណាមួយ មន្ត្រីណាដែលអនុវត្តន៍មិនគ្រប់តាមផែនការ?ប៉ុន្តែទោះជាយ៉ាងណាលោកប្រធានមន្ទីរក៍បានថ្លែងនូវការកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានអនុវត្តន៍ផែនការក្នុងខែសីហាឆ្នាំ២០២០រហូតបានសម្រេច៤០ផែនការលើផែនការដែលបានដាក់ចុះចំនួន៤៥ផែនការ។

ជាមួយគ្នានេះដែរលោក សំ លាងទ្រី ក៍បានថ្លែងជំរុញឲ្យមន្ត្រីក្រោមឱវាទទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ជាពិសេសបន្តខិតខំយកចិត្តទុកដាក់ លើកការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។លោកប្រធានមន្ទីរក៏បានផ្តល់បណ្ណ៍សរសើរជូនមន្ត្រីដែលមានស្នាដៃចំនួន ៣នាក់ផងដែរ៕