(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៦៖៣០នាទី ដោយមានការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ, លោក យស យុទ្ធី អភិបាលរងខណ្ឌ រួមជាមួយលោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក បានបន្តយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

ក្រុមការងារបានអនុវត្តដូចខាងក្រោម៖

*ទី១៖ ដាក់កម្លាំងរៀបចំអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់តាមតម្រាយផ្លូវសម្តេចតេជោ និងគណៈប្រតិភូឆ្លងកាត់
*ទី២៖ បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និងផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ជាលទ្ធផល៖

*ផ្លូវលេខ ១៣៦ មានចំនួន ៤៦ទីតាំង កាត់យ៉ាបសរុបបានចំនួន ៤៥/៤៦ទីតាំង នៅសល់ ០១ទីតាំង
*ផ្លូវលេខ ១៣០ មានចំនួន ៣០ទីតាំង កាត់យ៉ាបសរុបបានចំនួន ២៨/៣០ទីតាំង នៅសល់ ០២ទីតាំង
*ផ្លូវលេខ ១១៨ មានចំនួន ៣៥ទីតាំង កាត់យ៉ាបថ្មីចំនួន ០១ទីតាំង សរុបបានចំនួន ៣៥/៣៥ ទីតាំង
*ផ្លូវលេខ ១១០ មានចំនួន ១១ទីតាំង កាត់យ៉ាបសរុបបានចំនួន ១០/១១ទីតាំង នៅសល់ ០១ទីតាំង។

*ទី៣៖ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៨ ១៣០ ១៥៤ ៨៦ ៥១ ៦៣ ១៣ ១៤៤ ១៣៦ ១០៦ ជាលទ្ធផល៖ បានអប់រំណែនាំការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។

*ទី៤៖ សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦

*ទី៥៖ ប្រើម៉ាស៊ីនបូមបី ស្លឹកឈើ សំរាម សម្អាតនៅសួនវិមានឯករាជ្យ សួនមុខព្រះបរមរាជវាំងរហូតដល់ដួនមុខផ្សាររាត្រី និងកាប់លះមែកឈើចំនួន ០២ដើមនៅផ្លូវលេខ១៧៨ និងមហាវិថីព្រះមុនីវង្ស៕