Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្មាន់កាំភ្លើងបាញ់ប្រហារបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅតាមផ្លូវទំនប់ ខណ្ឌឫស្សីកែវ មិនទាន់ដឹងមូលហេតុ

27-01-2016 22:35

(ភ្នំពេញ)៖ យុវជនម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានខ្មាន់កាំភ្លើង ធ្វើការបាញ់ប្រហារ បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោងប្រមាណ ១០៖២០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវទំនប់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មិនទាន់ដឹងមូលហេតុ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណៈជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងម៉ាក MSX ទិញបង្អែមឲ្យម្តាយ លុះពេលជិតដល់ច្រកផ្លូវចូលផ្ទះ ក៏លេចមុខជនសង្ស័យធ្វើការបាញ់ ប្រហារតែម្តងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។ ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ និងសួរនាំរកមូលហេតុ ព្រមទាំងតាមចាប់ជនដៃដល់៕