(បន្ទាយមានជ័យ)៖ ក្រោយពីមានការលេចធ្លាយរូបអាក្រាតកាយរបស់នារីម្នាក់ នៅលើគណនី Facebook របស់ស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាពាណិជ្ជករម្នាក់នៅក្រុងប៉ោយប៉ែត ដែលអ្នកលេងFacebook និងកាសែតមួយចំនួនធ្វើការផ្សព្វផ្សាយ និងចែកចាយបន្តបន្ទាប់មកនោះ។
លោកស្រី ថោង ឡេង ជាពាណិជ្ជករម្នាក់នៅក្រុងប៉ោយប៉ែត បានឲ្យ Fresh News ដឹងថា ក្រោយពីព័ត៌មានលេចឮ ព័ត៌មានតាមប្រពន្ធ័ Facebook និងកាសែតក្នុងស្រុកមួយចំនួន បានសរសេរផ្សព្វផ្សាយ ថាលោកស្រីបានបង្ហោះរូបភាពស្ត្រីម្នាក់ជាបុគ្គលិក អេលីដា ដែលមានរូបភាពអាក្រាតនៅក្នុងអាខោន Facebook គាត់ តែរូបភាពនោះគឺមានជនខិលខូច ចូល Account Facebook គាត់បង្ហោះរឿងនោះមិនដឹងទេ ហើយរូបនោះបានមកពីណាគាត់មិនដឹងទេរឿងនេះ។
លោកស្រីបានបញ្ជាក់ថា គ្រួសារគាត់បានរស់នូវជាមួយគ្នាអស់ជាច្រើនឆ្នាំ ហើយខ្ញុំនិងស្វាមីខ្ញុំមានចំណង់ដៃជាមួយគ្នា រហូតមានកូនស្រី៤នាក់ កូនពៅខ្ញុំអាយុ១៤ឆ្នាំ រស់នូវយ៉ាងកក់ក្តៅសុខសាន្ត មានសុភមង្គល មិនមានរឿងអីល្ហកជាមួយគ្រួសារម្តងណាឡើយ។ រឿងខាងលើនេះលោកស្រី បានបន្ថែមថា ជនខិលខូចខាងលើនេះ ឬអ្នករកស៊ីកាច់កុងជាមួយលោកស្រី ប្រហែលជាចង់អោយ គ្រួសារខ្ញុំអាបអោនកេរ្តិ៍ឈ្មោះដោយសារតែមាន ការច្រណែនឈ្នះឈ្នានការរកស៊ីរបស់គ្រួសារខ្ញុំហើយមើលទៅ។
អ្នកស្រី ថោង ឡេង ជាម្ចាស់គណនីធ្វើការបដិសេធន៍ ដោយបានអះអាងថាបន្ថែមថា មានជនខិលខូចចូលក្នុងគណនី Facebook របស់លោកស្រី និងក្រុមគ្រួសារ រឿងនេះបណ្តាលមកពីការកាច់កុងគ្នាមុខរបរកស៊ី ទើបមានជនអគតិមកបង្ខូចកិត្តិយលលោកស្រី ដែលជាពាណិជ្ជករ មានស្វាមីជាមន្ត្រីគយផងដែរ។ ទាក់ទិនអាចបំផ្លាញកិត្តិយល និងសុភមង្គលគ្រួសារលោកស្រីខ្លាំងណាស់។
ជាចុងក្រោយលោកស្រីបានសំណូមពរដល់អ្នកលេងសង្គម Facebook និងអ្នកកាសែតឈប់បន្តចែករំលែកនូវព័ត៌មាន ដែលប៉ះពាល់ដល់កិត្តិយលគ្រួសារលោកស្រីបន្តទៀតអី៕