(បន្ទាយមានជ័យ)៖ អាជ្ញាធរ និងសមត្ថកិច្ចក្រុងសិរីសោភ័ណ បានចុះឃាត់សកម្មភាពគ្រឿងចក្ររបស់លោក អ៊ុង ប៊ុនហ៊ួរ ដែលបានទៅកាយដីនៅត្រង់គល់ស្ពានទឹកថ្លា នាំឲ្យមានការរិះគន់តាមបណ្ដាញសង្គម។

ក្រោយសមត្ថកិច្ចចុះឃាត់សកម្មភាព លោក អ៊ុង ប៊ុនហ៊ួរ បានចេញមុខសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន។

ក្រៅពីសុំទោសថ្នាក់ដឹកនាំហើយនោះ ម្ចាស់គ្រឿងចក្ររូបនេះ បានសុំទោសដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តបន្ទាយមានជ័យ ចំពោះសកម្មភាពរបស់ខ្លួន ដែលបានយកគ្រឿងចក្រទៅកាយអាចម៍ដី នៅត្រង់ចំណុចគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ។

ក្រោយដឹងកំហុសឆ្គង លោក អ៊ុង ប៊ុនហ៊ួរ បានចាក់ដីបំពេញគល់ស្ពានឲ្យល្អដូចដើមវិញ តាមលក្ខណៈបច្ចេកទេស ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអាជ្ញាធរ និងមន្ដ្រីជំនាញផងដែរ៕