(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានចូលរួមលើកស្ទួយបង្កើនទិន្នផល និងជំរុញការនាំចេញវិស័យកម្មរបស់កម្ពុជា ជាពិសេសស្រូវ អង្ករ។ ការលើកស្ទួយនេះ ធ្វើឡើងតាមរយៈការផ្គត់ផ្គង់គ្រឿងយន្តកសិកម្ម (ត្រាក់ទ័រចនឌារ) រថយន្តដឹក ម៉ាស៊ីនលើកដាក់ទិន្នផលកសិកម្ម និង ទំនិញផេ្សងៗ (TCM, FUSO) និងម៉ាស៊ីនលាងសម្អាត (KARCHER)។
ក្រុមហ៊ុន ក៏មានការចូលរួមឧបត្ថម្ភកម្មវិធីផ្សេងៗផងដែរ។ តួយ៉ាង ការចូលរួមឧត្ថម្ភធំក្នុងការរៀបចំវេទិការ ស្រូវ អង្ករ របស់កម្ពុជា លើកទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់ ថ្ងៃទី ២៦ ខែមករា នេះ។ វេទិការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនទិន្នផលស្រូវ និងជម្រុញការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងបង្កើតឱកាសឲ្យមានការជួបគ្នារវាងពានិជ្ជករក្នុងស្រុក និងក្រៅស្រុក ដើម្បីពង្រឹង និង ពង្រីកវិស័យកសិពានិជ្ជកម្ម។
នៅក្នុងការរៀបចំវេទិការនេះ ក្រុមហ៊ុន ក៏មានការផ្តល់ជូនការលក់ចុះតម្លៃពិសេសសម្រាប់ការជាវត្រាក់ទ័រចនឌារ ដែលជាជំនួយក្នុងការភ្ជួររាស់ដី និង ការរៀបចំដីសម្រាប់កសិកម្មជាដើម, ឡានដឹកទំនិញម៉ាក Fuso , ម៉ាស៊ីនលើកដាក់ទំនិញម៉ាក ធីស៊ីអឹម (TCM) ផលិតផលលេខ១ នៅប្រទេសជប៉ុន សម្រាប់ឃ្លាំងទំនិញ និងរោងម៉ាស៊ីនកិនស្រូវ ដែលជាជំនួយក្នុងការលើកដាក់ទំនិញធន់ធ្ងន់, និងម៉ាស៊ីនបាញ់លាងសម្អាតម៉ាក ខាចឈ័រ (Karcher) ផលិតនៅប្រទេសអាឡឺម៉ង់ ។
សម្រាប់ព័ត៌មានបន្ថែមលើការប្រឹក្សា និងការទិញត្រាក់ទ័រចនឌារ សូមទំនាក់ទំនងទូរស័ព្ទលេខ 095 666 552 ឬ មកកាន់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលមានទីតាំងស្ថិតនៅអាគារលេខ 04075 ផ្លូវ2004 (ម៉ៃដា) សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ និងសាខាលក់ប្រចាំខេត្តកំពង់ធំ ខេត្តតាកែវ ក៏ដូចជាតំណាងចែកចាយប្រចាំខេត្តពោធិ៍សាត់ និងបាត់ដំបងជាដើម៕