(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ក្នុងនោះករណីប្រើប្រាស់ ៤ករណី និងករណីជួញដូរ ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២៧នាក់ (ស្រី២នាក់)។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ២២ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៨២១ករណី ឃាត់មនុស្ស ១៣,៦៥២នាក់ (ស្រី ៨៥៦នាក់)៕