(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារសម្តែងការសោកស្តាយជូន ចំពោះលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ចំពោះគ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តស៊ីឈួន។ នេះបើតាមព្រះរាជសាររបស់ព្រះមហាក្សត្រដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហានេះ។
គ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តស៊ីឈួន បានបណ្តាលឲ្យប្រជាជនច្រើនជាង១០០,០០០នាក់ ត្រូវបាត់បង់ទីជម្រក និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត៕