(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ៨ករណី ក្នុងនោះករណីប្រើប្រាស់ ៤ករណី និងករណីជួញដូរ ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ ២១នាក់ (ស្រី២នាក់)។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ២១ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៨១១ករណី ឃាត់មនុស្ស ១៣,៦២៥នាក់ (ស្រី ៨៥៤នាក់)៕