(ភ្នំពេញ)៖ ក្នុងថ្ងៃទីបួននាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦% បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨% បើធៀបនឹងថ្ងៃទីមួយ កើនឡើង ៤៣.៣១%។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤,៣៩១នាក់នេះ មានភ្ញៀវជាតិមានចំនួន ៣៣១,៨៣៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៥៥៥នាក់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* ខេត្តសៀមរាប៖ ៤៥,៣០១នាក់
* ខេត្តកែប៖ ៣៧,៦៧២នាក់
* ខេត្តកំពត៖ ៣៥,៣០១នាក់
* ខេត្តបាត់ដំបង៖ ៣៤,៩៩០នាក់
* ខេត្តព្រះសីហនុ៖ ២៧,០២០នាក់
* ខេត្តពោធិ៍សាត់៖ ១៧,០៦១នាក់
* ខេត្តកោះកុង៖ ១៣,៤១១នាក់
* ខេត្តកណ្តាល៖ ១២,៥៥១នាក់
* ខេត្តព្រះវិហារ៖ ១២,៤៤៨នាក់
* ខេត្តកំពង់ឆ្នាំង៖ ១០,៩១៧នាក់
* ខេត្តរតនគិរី៖ ១០,២២៨នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់»។
ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕