(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំយកគ្រឿងចក្របន្តសកម្មជួសជុលផ្លូវលំមួយខ្សែ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ភ្ជាប់ពីផ្លូវជាតិលេខ ៥៨ និងបន្តមកដល់ផ្លូវ ZOA ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
កំណាត់ផ្លូវលំជាច្រើនខ្សែនេះមានប្រវែងសរុប ១៦គីឡូម៉ែត ហើយលោកអភិបាលក្រុងប៉ោយប៉ែត និងឈួសឆាយចាក់ថ្មមុិចកិនឱ្យរួចរាល់ក្នុងពេលឆាប់ៗនេះ តែបើសិនជាមេឃភ្លៀង គឺត្រូវមានការអាក់ខានខ្លះ ដោយរថយន្តដឹកដី និងដឹកថ្មមុិចចូលមិនរួច ដូច្នេះលោកបានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋផងដែរ។
ក្រៅពីចុះចាត់ចែងការស្ថាបនា និងជួសជុលផ្លូវខាងលើ លោក គាត ហ៊ុល ក៏បានឆ្លៀតពេលសួរសុខទុកកសិករដែលដាំត្រសក់ស្រូវ និងឪឡឹកនៅជិតកន្លែងកំពុងស្ថាបនាផ្លូវនេះ ដោយផ្តល់នៅការគាំទ្រប្រជាកសិករដែលដាំដុះដំណាំធម្មជាតិសុទ្ធៗ មិនប្រើប្រាស់សារធាតុគីមីឡើយ។
លោកអភិបាលក្រុងបានសំណូមពរដល់ជាពលរដ្ឋ សូមជួយនាំគ្នាគាំទ្រនៅដាំណាំដាំដុះរបស់ប្រជាកសិករផង ដោយការដាំដំណាំរបស់កសិករខ្មែរ គឺដាំតាមធម្មជាតិមិនប្រើប្រាស់សារធាតុគីមីឡើយ៕