(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្គលិក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចំណាយទឹកប្រាក់រហូតដល់ ជាង១០០,០០០ដុល្លារអាមេរិក សាងសង់ក្លឹបហាត់ប្រាណនិង តារាងបាល់ទាត់សម្រាប់បុគ្គលិក ប្រើប្រាស់ដោយឥតគិតថ្លៃ។

នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា «បុគ្គលិក ខ្មែរ ប៊ែវើរីជីស ប្រៀបដូចជាទ្រព្យដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន។ យើងមានតួនាទីសំខាន់ គឺគិតគូរពីសុខុមាលភាពរបស់បុគ្គលិក ដោយបង្កើតកន្លែងលេងកីឡា និងហាត់ប្រាណឲ្យពួកគាត់អាចហាត់ប្រាណដើម្បីសុខភាពនិង បង្កើតភាតរភាពជាមួយបុគ្គលិកដទៃទៀតនៅក្នុងក្រុមហ៊ុន»

ក្លឹបហាត់ប្រាណនេះ មានបំពាក់ដោយឧបករណ៍ហាត់ប្រាណទំនើបៗ និងតារាងបាល់ទាត់ស្តង់ដារ បើកឲ្យបុគ្គលិកប្រើប្រាស់ដោយ ឥតគិតថ្លៃ នៅពេលព្រឹកមុនចូលធ្វើការ និងពេលល្ងាចបន្ទាប់ពីចេញពីធ្វើការ៕