Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលអន្តោ​ប្រវេសន៍ បន្តចុះចាប់ជន​ជាតិវៀត​ណាម​១៨នាក់ រស់នៅ និងធ្វើការខុស​ច្បាប់​នៅខណ្ឌ​មានជ័យ

27-01-2016 16:10

(ភ្នំពេញ)៖ កម្លាំងប្រតិបត្តិការចំរុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោមការសម្រប​សម្រួលពីព្រះ​រាជ​អាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បានចុះត្រួតពិត្យ ទីតាំងសិប្បកម្មឈើចំនួន៣កន្លែង នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយរក​ឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៨នាក់ស្រី២នាក់ ដែលបានលួចឆ្លងដែនស្នាក់នៅ និងកំពុងធ្វើការងារខុសច្បាប់ធ្វើជាជាងឈើ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់អង្គភាព Fresh News ថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕