(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានបញ្ចេញជាវីដេអូស្ប៉តស្តីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក ដោយតម្រូវឱ្យអាជីវកម្មដឹកជញ្ជូនទេសចរណ៍យកចិត្តទុកដាក់លើសុវត្ថិភាពទីតាំងចំណត សុវត្ថិភាពលើយានយន្ត សុវត្ថិភាពសម្រាប់ទេសចរ និងអ្នកដំណើរ និងសុវត្ថិភាពសម្រាប់បុគ្គលិកបម្រើការឱ្យបានខ្ពស់។

ការតម្រូវឱ្យមានការអនុវត្តតាមនេះ ក៏ដើម្បីបង្កើនទំនុកចិត្តដល់ទេសចរ និងអ្នកដំណើរ ក្នុងកំទ្បុងពេលឈប់សម្រាករយៈពេលយូរ និងដំណាក់កាលបន្តបន្ទាប់ ដែលនឹងក្លាយជាទម្លាប់ធម្មតាតាមគំរូថ្មី ( New Normal Life) របស់អាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក។

សូមទស្សនាវីដេអូដូចតទៅ៖