Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ បញ្ជាឲ្យចាប់វៃខ្នោះជនដើរឃោសនាកុហករឿងបាត់បង់ថ្មបីដុំ នៅស្រុកបូរីជលសារ ជាប់វៀតណាម

27-01-2016 12:56

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានធ្វើការបញ្ជាដល់កងកំលាំងសម្ថកិច្ច ឲ្យតាមចាប់វៃខ្មោះ ចំពោះជនទាំងឡាយណា ដែលបានចូលមកទឹកដីខេត្តតាកែវ ហើយបានដើរនិយាយភូតកុហក បោកប្រាស់ប្រជាពលរដ្ឋពីផែនទី ឬពីការបាត់បង់ទឹកដី ដោយសារតែការបោះបង្គោលព្រំដែន។

ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី ២៧ ខែមករា ឆ្នាំ២០១៦នេះលោក ឡាយ វណ្ណៈ បានលើកឡើងពីសភាពការណ៏ជ្រួល ច្របល់សារជាថ្មីនៅពេលដែលមានក្រុមមនុស្ស របស់គណបក្សនយោបាយខ្លះ បានចូលមកកាន់ខេត្តតាកែវ ហើយបានលើកឡើងពីការបាត់បង់ថ្មបីដុំ ដែលស្ថិតនៅស្រុកបូរីជលសារ ជាប់ព្រំដែនប្រទេសវៀតណាម។

លោកបានសង្កត់ធ្ងន់ថា «ថ្មបីដុំមិនបានបាត់បង់ទៅណានោះទេ។ វានៅតែស្ថិតក្នុងទឹកដីខ្មែរយើង ដូច្នោះខ្ញុំបញ្ជាឲ្យកំលាំងសមត្ថកិច្ចចាប់វៃខ្នោះ តែម្ដងចំពោះអ្នកណា ដែលនិយាយភូតកុហករឿងបាត់បង់ទឹកដីនេះ ទោះអ្នកនោះជាតំណាងរាស្រ្តក៏ដោយ»

បើតាមលោកអភិបាលខេត្តតាកែវ ការដាក់បទបញ្ជានេះ គឺជាការអនុវត្តន៏ទៅតាមបទបញ្ជារបស់ថ្នាក់លើ ដែលបានឲ្យឲ្យចាប់ឃាត់ខ្លួន ចំពោះបុគ្គលណា ក្រុមណាមួយ ដែលដើរនិយាយបំពុលសភាពការពិតពីការបាត់បង់ទឹកដី ឬយកផែនទីក្លែងក្លាយ មកបង្ហាញបោកប្រាស់ប្រជាពលរដ្ឋ៕