(ភ្នំពេញ)៖ ពិធីសែននំព្រះខែគឺជាពេលវេលាដ៏ល្អមួយក្នុងការជួបជុំគ្រួសារ ដើម្បីចូលរួមចែករំលែកភាពរីករាយបន្ថែមដល់ការជួបជុំក្នុងក្រុមគ្រួសារ TWG Tea ដែលជាហាងនំសែនព្រះខែដែលមានភាពច្នៃប្រឌិតនិងគុណភាពខ្ពស់ដែលមានសាខាជុំវិញពិភពលោក និងបានដុតថ្មីៗជារៀងរាល់ថ្ងៃតាមបែបប្រពៃណី ជាមួយគ្រឿងផ្សំ គុណភាពខ្ពស់នាំចូលពីបរទេស បានណែនាំនំសែនព្រះខែជាច្រើននជំរើសជូនដល់អតិថិជន សម្រាប់ផ្តល់ជូននូវភាពរីករាយដល់ក្រុមគ្រួសារ ក្នុងឱកាសពិធីសែននំព្រះខែនេះ។

នំសែនព្រះខែរបស់ TWG Tea ផ្តល់ជូននូវរសជាតិឆ្ងាញ់ប្លែកទាំងនំសំបកដុត និងសំបកព្រិល។ TWG Tea ផ្តល់ជម្រើសនៃការវេចខ្ចប់ចំនួន៣ប្រភេទគឺ ប្រអប់ចំនួន៤នំ ប្រអប់ចំនួន២នំតែមួយ និងប្រអប់ចំនួន១នំ។

នំព្រះខែសំបកដុតមាន៤រសជាតិមាន នំព្រះខែ Harvest៖ ដែលមានសំបកក្រៀម ពណ៌ក្រម៉ៅនៅខាងក្រៅជាពិសេសមានស្នូលរសជាតិសណ្ដែកក្រហមលាយជាមួយតែ Matcha រួមផ្សំជាមួយកំទេចផ្លែអាល់ម៉ុន និងស្នូលឈូក។ នំព្រះខែ Jewel៖ មានសំបកដុតរសជាតិសូកូឡា ដែលមានស្នូលរសជាតិឈូកស លាយជាមួយគ្រាប់ធញ្ញជាតិផ្សេងទៀត និងផ្សំជាមួយប្រភេទតែ Black Pagoda។

នំព្រះខែ Moonlight៖ លក្ខណៈពិសេសទាក់ទាញរបស់វា គឺមានសំបកដុតពណ៌ទឹកមាសរួមផ្សំជាមួយនឹងស្នូលឈូកសលាយជាមួយតែ Sky Lantern និងដុំសុកូឡាសខ្មៅ នៅកណ្ដាល។ នំព្រះខែ Constellation៖ និមិត្តសញ្ញានៃនំព្រះខែ Constellation ត្រូវបានរចនាឡើងដោយមានសំបកពណ៌លឿងព្រឿងៗប្រៀបបានទៅនឹងទឹកមាស ដែលមានស្នូលឈូកផ្សំជាមួយគ្រាប់ឪឡឹក និងប្រភេទតែ Singapore breakfast ដោយមានពងទាប្រៃជាស្នូលកណ្ដាលនៃនំ។

នំព្រះខែសំបកព្រិលមាន៤រសជាតិមាន នំព្រះខែសំបកព្រិលពណ៌ស៖ ដែលមានការរួមផ្សំដោយស្នូលរសជាតិឈូកស រសជាតិផ្លែឈើ និងក្លិនផ្ការបស់តែ Sky Lantern ជាមួយដុំក្រែមសុកូឡាសនិងផ្លែប៊ឺរីនៅចំកណ្ដាលនំ។ នំព្រះខែសំបកព្រិលពណ៌ខ្មៅ៖ អាថ៍កំបាំងរបស់នំព្រះខែសំបកព្រិលពណ៌ខ្មៅមួយនេះគឺមានការរួមផ្សំដ៏ល្អឥតខ្ជោះដោយស្នូលឈូកសនិងស្នូលឈូកស្ករត្នោត លាយជាមួយនឹងតែ Breakfast Yuzu ដែលមានដុំក្រែមឈូកពណ៍ទឹកក្រូចនៅចំកណ្ដាល។

នំព្រះខែសំបកព្រិលពណ៍ទឹកក្រូច៖ ភាពចែងចាំងដ៏ស្រទន់នៃនំព្រះខែសំបកព្រិលពណ៌ទឹកក្រូចមួយនេះ ផ្សំឡើងពីស្នូលរសជាតិឈូកស និង ដុំសុកូឡាស លាយជាមួយនឹងតែបៃតង Houjicha រីឯបណ្ដូលខាងក្នុងគឺជាគ្រាប់សូកូឡាស និងបណ្ដុំផ្លែប៊ឺរី។ នំព្រះខែសំបកព្រិលពណ៌លឿង៖ ភាពអស្ចារ្យនៃនំព្រះខែសំបកព្រិលពណ៌លឿងដែលផ្សំឡើងដោយស្លឹកតយនិងតែ Coconut ដែលមានស្នូលរសជាតិឈូកស និង ស្នូលឈូកស្ករត្នោតបន្ថែមជាមួយក្រែមរសជាតិឈូកនិងសុកូឡាសនៅកណ្ដាល។

ការវេចខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាត និងស័ក្តិសមជាកាដូរក្នុងឱកាសបុណ្យសែនព្រះខែនេះ ។ នំព្រះខែ TWG Tea ទាំងអស់នេះត្រូវបាន ដាក់សម្រាប់ការកម៉្មង់ទុកជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសដូចជា៖ ទិញ ១០ប្រអប់ ថែមជូន ១ប្រអប់, ទិញ ២០ប្រអប់ ថែមជូន ៣ប្រអប់, ទិញ ៣០ប្រអប់ ថែមជូន ៥ប្រអប់, ទិញ ៥០ប្រអប់ ថែមជូន ១០ប្រអប់, ទិញ ១០០ប្រអប់ ថែមជូន ២២ប្រអប់។

លើសពីនេះអតិថិជនក៏អាចរីករាយជាមួយការបញ្ជុះតម្លៃ ៥% បន្ថែមចំពោះការប្រើប្រាស់វីសាកាតមាសរបស់ធនាគារវឌ្ឍនៈ។ កម្មវិធីពិសេសនេះមាននៅ TWG Tea ផ្សារទំនើបវឌ្ឍនៈ កាពីតាលជាន់ទី១ និងផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដី។ សម្រាប់ព័ត៌មានបន្ថែម ០១៥ ២៦៦ ៦៥៦៕