(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់អំពីជីវភាពរស់នៅ របស់បងប្អូន ជាជនពីការក៏ដូចជា អតីតយុទ្ធជន ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចតែងតែបានកើ្រនរំលឹកដល់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅរបស់បងប្អូនប្រជាពល រដ្ឋ ក៏ដូចជាអតីតយុទ្ធជន ក្នុងការដោះ ស្រាយអំពីជីវភាពរស់នៅរបស់ពួកគាត់ដែលជួបការលំបាក ទាំងជីវភាពរស់នៅប្រចាំថ្ងៃទាំងទីជម្រករបស់ពួកគាត់ ត្រូវតែដោះស្រាយឲ្យបានទាន់ពេលវេលា ។
ដោយអនុវត្តតាម អនុសាសន៍របស់សម្ដេច ខាងលើនេះ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមួយខ្នងថ្មី ដែលជា អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ជាប្រធានសមាគម អតីតយុទ្ធ ជន កម្ពុជា។
ក្រោមអធិបតីភាព ឯក ឧត្តម សាន់ យូ អភិបាលរងខេត្ត តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក សំ ចាន់ថន អភិបាល ស្រុកកំពង់លែង លោក អភិបាល រងស្រុក លោកអធិការនគរបាលស្រុក លោក លោកស្រី អាជ្ញាធរ ពាក់ព័ន្ធជាច្រើន រូបទៀត។
ផ្ទះមួយខ្នងថ្មីនេះ បានប្រគល់ជូន លោក ញ៉ឹក សារ៉េត ជាជនពិការ (ពិការជើងឆ្វេង) ស្ថិតនៅ ភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់ លែង និងបានជូនអំណោយ អង្ករ ១បេ , មី ១កេស , ទឹកត្រី ២យួរ , ទឹកស៊ីអ៉ីវ ២យួរ , មេមាន់ ពូជ ២ក្បាល , ដូង ២ដើម និង ថវិកា ចំនួន ១០០,០០០ រៀល។
ជាមួយគ្នានេះដែរ ឯកឧត្តម បានចែកប័ណ្ណ ប.ស.ស ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣គ្រួសារ និង បាននាំយកនូវអំណោយ របស់ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់គ្រួសារ ក្រីក្រ ចំនួន ០៥ គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបាននូវ អង្ករ ១បេ , មី ១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ប្រេងឆា ១ដប , សាប៊ូលាងចាន ៥ដប និង ថវិកា ២០,០០០ រៀល។
នាឱកាសនោះដែរ ក្រុមការងារ ក៏បានអញ្ជើញចុះសួរ សុខទុក្ខ លោក ម៉ៅ ហឿន ជាជនពិការ (ពិការជើងទាំងសងខាង) និង ក្រុមគ្រួសារ ដល់លំនៅឋានរបស់គាត់ ស្ថិត នៅ ក្នុងភូមិខ្លែងពណ៌ ឃុំត្រងិល ស្រុកកំពង់លែង និងបានជូនអំណោយ មួយចំនួនផងដែរ ដែលអំណោយទាំងនោះ រួមមាន អង្ករ ២បេ ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ និង ថវិកា ចំនួន ១០០,០០០ រៀល៕