Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការព្រំដែនទូទៅ កម្ពុជា-ថៃ បើកកិច្ចប្រជុំលើកទី១១ នៅថ្ងៃស្អែកនេះ

27-01-2016 11:50

(ភ្នំពេញ)៖ គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ថា GBC នឹងបើកកិច្ចប្រជុំលើកទី១១ នៅទីក្រុងបាងកក ប្រទេសថៃចំនួន បួនថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ។

កិច្ចប្រជុំ GBC នេះ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ដែល Fresh News ទទួលបាននាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យ ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយ និងវិធានការប្រឆាំងទប់ទល់ការរត់ពន្ធថ្នាំញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន នានាសំដៅរក្សាបានស្ថេរភាពសន្តិភាព និងការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ។