(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ សាលាដំបូងខេត្តកណ្តាល នឹងបើកសវនាការសំណុំរឿងលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប់ចោទពីបទបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត ពាក់ព័ន្ធការដោះលែងមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្តម៉ាកអូឌីមួយគ្រឿងតម្លៃជិត១០ម៉ឺនដុល្លារ នេះបើយោងតាមមន្រ្តីតុលាការ ខេត្តកណ្តាលឲ្យដឹងយ៉ាងដូច្នេះ។
សវនាការនេះដឹកនាំដោយអនុប្រធានសាលាដំបូងខេត្តកណ្ដាល លោក ងួន វុទ្ធី និងលោកព្រះរាជអាជ្ញារង ឯក សុនរស្មី៕