(មណ្ឌលគិរី)៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារម៉ូតូ និងម៉ូតូបើកបរក្នុងល្បឿនលឿនបុកគ្នាក្នុងទឹសដៅបញ្រ្ចាស់គ្នា នៅព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី។

លោក យឹម ចិន្តា នាយការិ៎ល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អង្គភាព Fresh News ប្រចាំខេត្តមណ្ឌលគិរី ថា គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកស្លាប់ចំនួន២នាក់មែន។

លោកថា ក្រោយកើតហេតុ សមត្ថកិច្ចបានជូនដំណឹងដល់ក្រុមគ្រួសារសពមកយកសពរៀងៗខ្លួន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ រីឯខាសមត្ថកិច្ចវាស់វែងច្បាប់ចរាចរណ៍ និងអនុវត្តទៅតាមនីតិវិធី៕