(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់ លោក សល់ មករា ជាទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលមានឋានៈស្មើ អនុរដ្ឋលេខាធិការ។
ការប្រើប្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ខាងក្រោមនេះ គឺជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖