(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានដាក់ដំណើរការគណនី Kabob ដែលកំពុងផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់អតិថិជន ដែលមាន ឬមិនទាន់មានគណនីជាមួយធនាគារ ក៏អាចប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមួយនេះបានដែរ។

មុខងារសំខាន់របស់គណនី Kabob ដែលលោកអ្នកគួរដឹង និងគួរតែមានក្នុងទូរស័ព្ទដៃ៖

*បង្កើតគណនីបានទាំងប្រាក់រៀល និងដុល្លារក្នុងពេលតែមួយ។

*អាចទូទាត់វិក្ក័យបត្រផ្សេងៗដូចជា ទឹក ភ្លើង បានយ៉ាងងាយស្រួលដោយគ្រាន់តែស្កេនបាកូដ (Barcode) នៅលើវិក្ក័យបត្រ។

*អាចបញ្ចូលកាតទូរសព្ទបានច្រើនប្រព័ន្ធ។

*អាចទូទាត់ប្រាក់តាមរយៈការស្កេន QR កូដជាមួយហាងដៃគូជាច្រើនដែលបច្ចុប្បន្នមានជាង៤០០ទីតាំង និងរំពឹងថានឹងកើនឡើងជាបន្តបន្ទាប់ក្នុង ពេលដ៏ខ្លីខាងមុខនេះ។

*អាចដាក់ប្រាក់ និងដកប្រាក់ ព្រមទាំងទូទាត់វិក្ក័យបត្រផ្សេងៗបានយ៉ាងរហ័ស និងសុវត្ថិភាពខ្ពស់ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង ដែលនឹងមានសរុបជាង៥០០ ទីតាំងនៅក្នុងឆ្នាំនេះ។

*បរិច្ចាគទៅមូលនិធិគន្ធបុប្ផាបានយ៉ាងងាយស្រួល។

តោះចាំអីទៀត! ទាញយក Chip Mong Bank App ពីក្នុង App Store ឬ Play Store រូចបង្កើតគណនី Kabob ដោយឥតគិតថ្លៃ ដើម្បីទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលទាំងអស់នេះ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន៖ 081/066 811 911 ឬអញ្ជើញទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង៕