(កំពង់ស្ពឺ)៖ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៌ត្រី ជូ សារុន បានដាក់បទបញ្ជាដល់កងកម្លាំង របស់ខ្លួនត្រូវខិតខំ ចុះស្រាវជ្រាវនិងបង្ក្រាបបទល្មើសតាមមូលដ្ឋានកាន់តែខ្លាំងឡើង ជាពិសេសបទល្មើសមួយចំនួន ដូចជាប្លន់ លួច និងគ្រឿងញៀន ជាដើម ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស ។
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្រោមវត្តមានលោកឧត្តមសេនីយត្រីជូ សារុនមេបញ្ជាការខេត្តនិងមានការចូលរួមពីមេបញ្ជាការ ក្រុង ស្រុក ស្នាក់ការ ប្រធានមន្ទីរគ្រប់ជំនាញ។
ក្នុងកិច្ចប្រជុំនោះគ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានឡើងបញ្ចេញមតិពីសកម្មភាពការងាររួមមានចំណុច ខ្លាំងខ្សោយនិងអ្វីខ្លះដែលមានការជួបលំបាកកន្លងមក។
សម្រាប់ឆ្នាំ២០១៥នេះ បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺកសាងអាគារថ្មីមានចំនួន២.៨៧២ម៉ែត្រការេ ចំណាយអស់ទឹកប្រាក់ ១៤៣.៥៤៤$ និង២៦.៥៧៥.៧០០រៀល និងជួសជុលអាគារប្រជុំ២៨០ការេ អស់ប្រាក់៣.៣៩០$ និង១៦.២៨០.០០០រៀល ។
នៅល្ងាចថ្ងៃដដែលនេះ នឹងមានការចូលរួមពីលោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញបិទកម្មវិធី និងជួបជុំបាយសាម្គីផងដែរ៕