(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទអាមេរិក AT&T បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រាក់ចំណូលត្រីមាសទី៤ ឆ្នាំ២០១៥ កើនឡើង ២២ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០១៤ ខណៈដែលប្រាក់ចំណូលពេញមួយឆ្នាំ កើនឡើងជិត ១១ភាគរយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។
យោងតាមរបាយការណ៍របស់ AT&T បានឲ្យដឹងថា នៅក្នុងត្រីមាសទី៤ ខ្លួនទទួលបានប្រាក់ចំណូល ៤២,១ពាន់លានដុល្លារអាមេរិក ដោយកើនឡើង ២២ភាគរយ បើធៀបនឹងឆ្នាំ២០១៤។ ក្នុងនោះ AT&T ក៏បានបង្ហាញឲ្យដឹងផងដែរថា ប្រាក់ចំណូលពេញមួយឆ្នាំ ២០១៥ មានចំនួន ១៤៦,៨ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ១០,៨ភាគរយ។
នៅក្នុងឆ្នាំ ២០១៥ មានអតិថិជន ២,៨លាននាក់បានមកចុះឈ្មោះប្រើប្រាស់សេវាកម្ម Wireless របស់ AT&T ដែលជាហេតុធ្វើឲ្យ ប្រាក់ចំណូលកើនឡើងដូច្នេះ៕