(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្ដីពី ការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ។ នេះបើតាមប្រកាស របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

ប្រកាសនេះ មានគោលបំណងកំណត់នូវវិធាន និងនីតិវិធីនៃការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាព ព័ត៌មានអ្នកជាប់ពន្ធ ស្របតាមមាត្រា៧៦ មាត្រា១០១ និងមាត្រា១០៣ នៃច្បាប់ស្ដីពីសារពើពន្ធ សំដៅពង្រឹង និង បង្កើនប្រសិទ្ធភាពនៃការចុះបញ្ជីពន្ធដារ និងការគ្រប់គ្រងទិន្នន័យរបស់អ្នកជាប់ពន្ធ ដើម្បីគាំទ្រដល់ការ ផ្តល់សេវាជូន អ្នកជាប់ពន្ធ និងការគ្រប់គ្រង ប្រមូលពន្ធ ឲ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព។

ខាងក្រោមនេះ ជាប្រកាស របស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖