(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ចុះបេសកកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង និងខេត្ដប៉ៃលិន។

ក្នុងលិខិតចាត់តាំងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានចាត់ឲ្យនាយនគរបាល ៤រូបទៀតផងដែរ ដើម្បីអមដំណើរ លោកឧត្តមសេនីយ៍ឯក យឹម លាង ក្នុងនោះរួមមាន៖

* ទី១៖ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាអនុប្រធាន
* ទី២៖ ឧត្តមសេនីយ៍ ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាសមាជិក
* ទី៣៖ ឧត្តមសេនីយ៍ទោ អ៉ឹង ដារ៉េត ប្រធានអង្គភាពអន្ដរាគមន៍ ជាសមាជិក
* ទី៤៖ ឧត្តមសេនីយ៍ត្រី ហឿន វីណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាសមាជិក៕

ខាងក្រោមនេះ ជាលិខិតចាត់តាំងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ៖