(បន្ទាយមានជ័យ)៖ យុវជនម្នាក់ធ្វើកម្មករសំណង់មិនសូវកាក់កប បែកគំនិតលួចលក់ថ្នាំញៀន ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាននៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ខណៈដែលកម្លាំងនគរបានចុះល្បាតនៅផ្សារយួន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់តូច ប្រភេទគ្រាប់អក្សរ WY ពណ៌ក្រហម ចំនួន១១គ្រាប់ ដែកកេះចំនួន៣ ព្រមទាំងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លួត ធឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបកម្មករ ស្នាក់នៅផ្ទះសំណាក់៩៩ បន្ទប់លេខ១០៥ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួននិងឆេកក្នុងខ្លួន កំលាំងជំនាញបាននាំមកសាកសួរកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕