(មណ្ឌលគិរី)៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ តូច យ៉ុន បានប្រាប់បន្ថែមដល់អង្គភាព Fresh News ថា តួលេខជនរងគ្រោះដែលស្លាប់ និងរបួសដោយសារបាក់រណ្តៅជីករករ៉ែ នៅស្រុកកែវសីមា ដោយម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជនរងគ្រោះគឺជាប្រជាពលរដ្ឋ នៅក្នុងសហគមន៌ នៃតំបន់នោះតែម្តងដែលរកស៊ីជីករុករករ៉ែ សម្រាប់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ ។

សូមបញ្ជាក់ថា ករណីបាក់រណ្តៅជីករ៉ែជ្រៅមួយកន្លែង ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់ បានកើតឡើង នៅឃុំចុងភ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ប្រជាពលរដ្ឋ ដែលរកស៊ី និងស៊ីឈ្នួលជីករករ៉ែ តែងតែប្រឈមបញ្ហាគ្រោះថ្នាក់រហូតស្លាប់ និងរងរបួសនៅពេលធ្វើសកម្មភាព ជីករករ៉ែ ដែលស្ថិតនៅរណ្តៅជ្រៅៗ ។