(ភ្នំពេញ)៖ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញរថយន្តដឹកជញ្ជូន និងរថយន្តបម្រើប្រតិបត្តិការរបស់ខ្លួន រត់លើផ្លូវដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ជាច្រើនគ្រឿង ប្រកបដោយសណ្តាប់ធ្នាប់៕