(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) នៅថ្ងៃទី១៤ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់ឲ្យបោះត្រា និងរក្សាទុកសំណុំរឿង ០០៤/២ ក្នុងបណ្ណសារ។

សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា «ថ្ងៃនេះ សហចៅក្រមស៊ើបអង្កេត បានចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូល បានចេញសេចក្តីសម្រេចបញ្ចប់សំណុំរឿងនេះកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០»។

ខ្លឹមសារទាំងស្រុងនៃអត្ថបទមាននៅក្នុង៖ https://eccc.gov.kh/sites/default/files/documents/courtdoc/%5Bdate-in-tz%5D/D363_3_KH.PDF

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖