(ភ្នំពេញ)៖ ខណ្ឌច្បារអំពៅ នាពេលចុងក្រោយនេះ តំបន់មួយនេះបាននិងកំពុងបង្កើនសកម្មភាពអភិវឌ្ឍន៍យ៉ាងខ្លាំង ទាំងផ្នែកអចលនទ្រព្យពាណិជ្ជកម្ម និង អចលនទ្រព្យលំនៅឋាន។
ក្នុងចំណោមគម្រោងជាច្រើនដែលនឹងលេចរូបរាងឡើង នាប៉ុន្មានឆ្នាំខាងមុខ គម្រោងដែលមានភាពលេចធ្លោបំផុត គឺគម្រោង Vue Aston ដែលនឹងផុសឡើងនៅលើដែនដីដ៏សែនមនោរម្យនៃសង្កាត់និរោធ។
Vue Aston ជាគម្រោងខុនដូប្រណីតកម្ពស់ ៣៨ ជាន់ មានទីតាំងស្ថិតនៅប្របមាត់ទន្លេ ដែលជាគម្រោងលំនៅឋានទំនើបត្រូវបានរចនាឡើងដោយសង្កត់ធ្ងន់ចំពោះគុណតម្លៃនៃផាសុកភាព ដូចគ្នាទៅនឹងខុនដូប្រណីតៗនៅកណ្តាលក្រុង។
Vue Aston បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមឆ្នាំ ២០២០ ដែលជាគម្រោងអភិវឌ្ឍន៍ទំនើបបំផុតក្នុងខណ្ឌច្បារអំពៅ។ ខណៈពេលដែលគម្រោងទីក្រុងរណបរបស់ ក្រុមហ៊ុន OCIC ស្ថិតនៅក្នុងដំណាក់កាលនៃការគ្រោងផែនការ គម្រោង Vue Aston ដើរតួជាអ្នកត្រួសត្រាយផ្លូវក្នុងដំណើរការអភិវឌ្ឍនៅតំបន់ប្រកបដោយសក្ដានុពលនេះ។
លំនៅឋានទំនើប អមដោយបរិក្ខារទាន់សម័យ ហើយគម្រោងខុនដូនៅកណ្ដាលក្រុងបានលើកកម្ពស់ស្តង់ដារលំនៅឋានទៅកាន់កម្រិតថ្មីមួយទៀតកាន់តែប្រណីត និងទំនើបជាងមុន។
គម្រោង Vue Aston ក៏មិនខុសពីគម្រោងទាំងអស់នោះដែរ គឺត្រូវបានអភិវឌ្ឍន៍ឡើង ដោយគិតគូរយ៉ាងដិតដល់ពីតម្រូវការជាក់ស្តែង និងការរំពឹងទុករបស់អតិថិជនសម័យទំនើប។
ខុនដូ Vue Aston ផ្ដល់ជូនជម្រើសយូនីតច្រើនប្រភេទ ចាប់ពីបន្ទប់ស្ទូឌីយោ (ទំហំរហូតដល់ ៥៥ ម៉ែត្រការ៉េ) រហូតដល់ អាផាតមិនប្រភេទ ៤ បន្ទប់គេង (ទំហំរហូតដល់ ២៣៩ ម៉ែត្រការ៉េ) ជាមួយនឹងការរចនាប្លង់ខុសប្លែកពីគ្នា ដើម្បីបំពេញតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នករស់នៅម្នាក់ៗ។ បន្ទប់នីមួយៗត្រូវបានរចនាប្លង់យ៉ាងឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នករស់នៅផ្លាស់ទីពីបន្ទប់មួយទៅបន្ទប់មួយទៀតដោយផាសុកភាព ព្រមទាំង បង្កើតបាននូវបរិយាកាសរស់នៅដ៏កក់ក្ដៅនិងសុខដុមរមនា ជាគេហដ្ឋានប្រកបដោយសុភមង្គលយ៉ាងពិតប្រាកដ។
លើសពីនេះ អគារលំនៅឋានដ៏អស្ចារ្យនេះ រួមបញ្ចូលនូវបរិក្ខារគុណភាពខ្ពស់ និងសម្បូរបែប ដូចនឹងការរំពឹងទុករបស់អតិថិជន។ ការរចនាម៉ូដរបស់អគារនេះ ទាញយកគុណប្រយោជន៍ពីទីតាំងដ៏ឥតខ្ចោះស្ថិតនៅប្របមាត់ទន្លេ ពោលគឺផ្តល់ជូនអ្នករស់នៅនូវទេសភាពដ៏ល្វឹងល្វើយនិងសែនមនោរម្យនៃទន្លេបាសាក់ និងទន្លេមេគង្គ។
ខណៈដែលលោកអ្នករីករាយកម្សាន្តជាមួយនឹងបរិក្ខារលំដាប់ខ្ពស់នៅលើអគារ ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារធម្មជាតិលើអាកាស និងបរិក្ខារអគារជាច្រើនទៀត លោកអ្នកអាចគយគន់ទស្សនីយភាពដ៏ស្រស់ត្រកាលនៃផ្ទៃទឹក អមដោយខ្យល់អាកាសដ៏បរិសុទ្ធ។
ទីតាំង ជាកត្តាដ៏សំខាន់ដែលអាចកំណត់ពីភាពជោគជ័យរបស់គម្រោងអចលនទ្រព្យមួយ។ គម្រោង Vue Aston មានទីតាំងយុទ្ធសាស្រ្តយ៉ាងអំណោយផលស្ថិតនៅចន្លោះតំបន់សំខាន់ៗពីរ ដែលអ្នកជំនាញរំពឹងថានឹងក្លាយទៅជាទីតាំងមានតម្លៃដីធ្លីខ្ពស់បំផុតមួយក្នុងទីក្រុងភ្នំពេញ នាប៉ុន្មានឆ្នាំខាងមុខនេះ។ ស្ថិតនៅប៉ែកខាងជើងនៃអគារ Vue Aston គឺទីក្រុងកោះពេជ្រ ដែលគេស្គាល់ថាជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ និងជាគំរូទីក្រុងរណបដែលក្រុមហ៊ុនអភិវឌ្ឍន៍តែងតែសម្លឹងមើល។
ទីក្រុងកោះពេជ្រផ្សារភ្ជាប់ទៅនឹងតំបន់កណ្ដាលក្រុង នៅប៉ែកខាងលិច ហើយផ្សារភ្ជាប់ទៅនឹងតំបន់ក្បែរគម្រោង Vue Aston នៅប៉ែកអាគ្នេយ៍តាមរយៈគម្រោងស្ពានបេតង់ខ្សែកាប ដែលនឹងសម្រេចការសាងសង់ជាស្ថាពរនាប៉ុន្មានឆ្នាំខាងមុខនេះដែរ។
បើនិយាយពីសង្កាត់និរោធវិញ តំបន់នេះនឹងមានទីក្រុងរណបផ្ទាល់ខ្លួនផងដែរ គឺគម្រោងទីក្រុងរណបកោះនរា ដែលនឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC។ យោងតាមផែនការដំណាក់កាលដំបូងដែលត្រូវបានបោះពុម្ភផ្សាយ គម្រោងទីក្រុងរណបកោះនរា មានទីតាំងស្ថិតក្បែរគម្រោង Vue Aston ដែលមានន័យថា តម្លៃដីធ្លីនៅតំបន់ជុំវិញនឹងកើនតម្លៃជាក់ជាមិនខាន។
Vue Aston ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងបត់បែនខ្ពស់ សម្រាប់អតិថិជនទាំងអស់ដែលទិញលំនៅឋាននៅពេលនេះ៕
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការទិញ ឬ ព័ត៌មានលម្អិតអំពី Vue Aston សូមទាក់ទងមកកាន់៖ 092 92 1000 ឬ [email protected]។