(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងបញ្ចប់វគ្គសិក្សា កម្មវិធីនិងគោលនយោបាយហិរញ្ញវត្ថុ (FPP) ជំនាន់ទី២ វគ្គទី១ (ក្រុមទី២) គោលនយោបាយហិរញ្ញវត្ថុ (FPP) ជំនាន់ទី២ វគ្គទី១ (ក្រុមទី២) នៅអគារធនាគារជាតិ សែនសុខ។
ការប្រឡងនេះរៀបចំឡើងក្រោមការ ត្រួតពិនិត្យផ្ទាល់ដោយលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងមានសិក្ខាកាមចូលរួមក្នុងការប្រឡងនេះសរុបចំនួន៣៨រូប។
វគ្គសិក្សានេះគឺជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ដែលត្រូវបានរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងគោលដៅពង្រឹងសមត្ថភាពរបស់សិក្ខាកាមក្នុងការវិភាគ វាយតម្លៃ និងរៀបចំកម្មវិធីគោលនយោបាយសេដ្ឋកិច្ច៕