Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះមនុស្សធម៌ទី៨ ដ៏ស្រស់ស្អាតមួយខ្នងទៀត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនគ្រួសារក្រីក្រ នៅខេត្តព្រះវិហារ

27-01-2016 08:23

(ព្រះវិហារ)៖ លោក អ៊ុំ ម៉ារ៉ា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី៨ ដែលធ្វើពីឈើប្រក់ស័ង្កសី មានទទឹង៤ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ្នកស្រី ហូ វី អាយុ ៣០ឆ្នាំ ជាស្រ្តីម៉េម៉ាយមានកូន២នាក់ ក្នុងបន្ទុក ហើយមានជីវភាពក្រីក្រខ្វះខាត ដោយកន្លងមក គាត់ស្នាក់អាស្រ័យជាមួយអ្នកជិតខាង នៅភូមិក្តុល ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងពិធីប្រគល់ផ្ទះនេះ រៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដោយក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំថវិកាមួយចំនួន និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនម្ចាស់ផ្ទះរួមមាន៖ អង្ករ ៥០គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ សៀង ៥គីឡូក្រាម ប្រេងឆា ២ដប បំពង់ទឹកក្តៅ១ ប៊ីចេង ២កញ្ចប់ អំបិល ៣គីឡូក្រាម ចង្អើរអាំង១ វែកសម្ល១ វែកឆា១ ផ្តិលទឹក២ ចានបាយ៣ ចានសម្ល៣ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ស្លាបព្រា៥ ចង្កៀងប្រេង ២ដប ភួយ២ កន្ទេល២ មុង១ ខោអាវ ១កញ្ចប់។

ដោយឡែកប្រជាពលរដ្ឋដែលចូលរួមចំនួន ៦២នាក់ ក្នុងម្នាក់ៗទទួលបាន៖ ភួយ១ ខោអាវ ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕