(ភ្នំពេញ)៖ រថយន្ដ ISUZU D-MAX ស៊េរីថ្មី ម៉ូដែល ២០១៦ ជាប្រភេទរថយន្តភីអាប់ ដែលត្រូវបានរចនាឡើងកាន់តែទំនើប ទាន់សម័យ ជាមួយនឹង ម៉ាស៊ីនម៉ាស៊ូត 3.0L ថ្មីទើបតែមកដល់ កំលាំងសេះកើនដល់ 163 ps ខ្លាំងជាងមុន ជាបច្ចេកវិទ្យាថ្មី ចុងក្រោយ នាំមុខគេ។
ISUZU D-MAX ស៊េរីថ្មី ម៉ូដែល ២០១៦ នេះក៏មានបំពាក់បន្ថែមនូវ លក្ខណៈពិសេសៗដូចជា៖
- ប៊ូតុងបព្ឆោះនិងពន្លត់រថយន្ដ ដោយមិនបាច់ប្រើសោរ (Push Engine Start/Stop)
- ប្រព័ន្ធសោរ Electronic Key បើកសោរដោយអូតូ (Smart Key)
- ប្រព័ន្ធសោរសុវត្ថិភាព ការពារការលួចចំលង (Immobilizer Key)
- ប្រព័ន្ធ Audio (DVD Touch Screen, Bluetooth, USB , Memory Card)
- ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ អាចកំណត់សីតុណ្ហភាព តាមការចង់បានរបស់លោកអ្នក (Auto Air-con)
- ប្រព័ន្ធកាមេរ៉ាមើលក្រោយបង្កប់ ក្នុងដៃទ្វារផ្នែកខាងក្រោយនៃរថយន្ត (Rear Door Handle Camera)
- ប្រព័ន្ធគ្រប់គ្រង Audio និងទទួលទូរស័ព្ទលើដៃចង្កូត (Steering control for Audio and Bluetooth)
- ប្រព័ន្ធព័ត៌មានលើអេក្រង់បង្ហាញ ពីកំរិតស៊ីប្រេងរបស់រថយន្ដ និង ព័ត៌មានផេ្សងៗ (Multi Information Display)
- ប្រព័ន្ធកពា្ចក់ទ្វារខាងមុខរបស់អ្នកបើកបរអូតូ ការពារការប៉ះទង្គិចនៅពេលបិទកពា្ចក់ (Jam Protection)
- ប្រព័ន្ធ VGS Turbo Charger កំលាំងខ្លាំង សំលេងម៉ាស៊ីនស្ងាត់និងជួយសន្សំសំចៃប្រេងខ្ពស់
- ប្រព័ន្ធជើងក្រោមបំពាក់នូវប្រព័ន្ធរក្សាលំនឹង (Sway Bar System)
- ប្រព័ន្ធហ្វ្រាំង សុវត្ថិភាព ABS (Anti-Lock Brake System) និង EBD (Electronic Brake Distribution)
- ប្រព័ន្ធជំនួយហ្វ្រាំង BA (Brake Assist)
គួរបញ្ជាក់ផងដែរថា ISUZU D-MAX ត្រូវបានគេធ្វើពិសោធន៍ នៅក្នុងមន្ទីរពិសោធន៍ជុំវិញពិភពលោក នៅគ្រប់លក្ខខណ្ឌអាកាសធាតុ និង បរិស្ថាន ទាំងអស់ដែលជាលទ្ធផល ការធ្វើតេស្តសាកល្បងទៅលើភាពធន់រឹងមាំ ប្រើបានយូរ គឺត្រូវបានធ្វើនៅលើ ចំងាយផ្លូវជាង៤លានគីឡូម៉ែត្រ ពោលគឺស្មើនិង ១០០ជុំនៃពិភពលោក។
ISUZU D-MAX ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ៣ ឆ្នាំ ឬ ១០០.០០០ គីឡូម៉ែត្រ។
សូមអញ្ជើញមកទស្សនាផ្ទាល់ នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន ដែលមានទីតាំងនៅទល់មុខ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬ ទូរស័ព្ទ 023 950 084 / 077 668 899 / 010 992 198 / 096 382 1148៕