(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានចុះទៅសួនអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលការការពារសារណា របស់និស្សិតនៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) និងពិនិត្យមើលការរៀបចំថតមេរៀន សម្រាប់បង្រៀនតាមអនឡាញ (ពីចំងាយ)។

ចុះពិនិត្យមើលការការពារសារណា និងការបង្រៀនតាមអនឡាញ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ខាងលើនេះ ក៏មានការអញ្ជើញចូលរួម ពីលោកអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។

ការចុះពិនិត្យនេះ ដោយស្របតាមសំណើសុំគោលការណ៍ អនុញ្ញាតបើកឡើងវិញនូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃ សមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា នៅគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕