(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានសេចក្តីណែនាំមួយ ស្តីពីការប្រើប្រាស់វិក្កយបត្រ សម្រាប់អ្នកជាប់ពន្ធដែលចុះបញ្ជីពន្ធដារ តាមរបបស្វ័យប្រកាស ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ និងការគ្រប់គ្រងចំណូល ចំណាយសារពើពន្ធឲ្យមានតម្លាភាព បង់ប្រាក់ចូលថវិកាជាតិ។
សេចក្តីណែនាំដដែលបានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារនឹងចាត់មន្ត្រីពន្ធដារ ចុះដល់ទីតាំងសហគ្រាសជាក់ស្តែង ឬធ្វើការផ្ទៀងផ្ទាល់ (Cross Check) វិក្កយបត្រដេលចេញដោយសហគ្រាសផ្គត់ផ្គង់ទំនិញ ឬសេវាក ដើម្បីពិនិត្យភាពត្រឹមត្រូវ នៃការប្រើប្រាស់វិក្កយបត្ររបស់សហគ្រាស ហើយប្រសិនបើក្រុមហ៊ុន ឬសហគ្រាសមិនអនុវត្តតាមការណែនាំនេះ នឹងទទួលនូវការផាកពិន័យ និងផ្តន្ទាទោសផងដែរ៕
ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖