(ភ្នំពេញ)៖ គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) និងក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា ស្តីពីលទ្ធផលនៃកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការទី៧ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីសមាជិកគណៈកម្មការទី៧ និងគណៈកម្មការជំនាញរដ្ឋសភា ព្រមទាំងសហការីក្រសួងទេសចរណ៍ជាច្រើនទៀត៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖