Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះថ្នាក់ចរាចរណ៍​​ថ្ងៃទី២៦ ខែមករា កើតឡើង១២លើក ស្លាប់១២នាក់ របួសធ្ងន់ និង​ស្រាល១៩នាក់​

26-01-2016 21:49

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៦(គិតពីម៉ោង ១៤៖០០ ថ្ងៃទី២៥ ខែមករា ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦) មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន ១២លើក ក្នុងនោះយប់ ៦លើក, បណ្តាលអោយ​មនុស្ស​ស្លាប់ ១២នាក់ ​( ស្រី ១នាក់ ) អ្នករងរបួសធ្ងន់ ១៣នាក់ ​( ស្រី ២នាក់ ) និងរងរបួស ស្រាល ៦នាក់ ( ស្រី ២នាក់ )។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២លើក​នេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២០គ្រេឿង រួមមាន ម៉ូតូ​ចំនួន ១២ រថយន្តធុនតូច ចំនួន ៤គ្រេឿង រថយន្តធុនធំ ចំនួន ៤គ្រេឿង និងអ្នកថ្មើរជើង ១នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមាន ល្មើសល្បឿន ៩លើក ,ប្រជែងគ្រោះថ្នាក់ ២លើក និងបើកបរងងុយដេក ១លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៩នាក់ ​(​យប់ ៥នាក់) ។

គ្រោះថ្នាក់លើដងផ្លូវ រួមមាន  ផ្លូវជាតិ ចំនួន ១០លើក ផ្លូវខេត្ត/ក្រុង ចំនួន ១លើក និងផ្លូវលំ ចំនួន ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តធុនតូច ៣លើក និងរថយន្តធុនធំ ៣លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តព្រៃវែង ៣លើក ស្លាប់ ៧នាក់ របួស ៥នាក់ ខេត្តកំពង់ឆ្នាំង ២លើក ស្លាប់ ៣នាក់  ខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់  ខេត្តក្រចេះ ១លើក  ស្លាប់ ១នាក់ និងខេត្តបន្ទាយមានជ័យ ១លើក របួស ៦នាក់  ( ស្រី ៣នាក់ ) ។

ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៦៤៣៧គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ២៦៣២គ្រឿង ​និងពិន័យ​សរុប ៣៨០៥គ្រឿង ៕