(ពោធិ៍សាត់)៖ ករណីដាច់ចរន្តអគ្គិសនី នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ វេលាម៉ោង១១៖២៩នាទី ដោយសារមានភ្លៀង និងខ្យល់ខ្លាំង ធ្វើឱ្យបាក់ដើមឈើសង្កត់លើខ្សែបណ្ដាញ MV ដាច់ចំនួន ០៣សរសៃ និងបាក់បង្គោលចំនួន ០១ដើម ព្រមទាំងខូចខាតបរិក្ខារអគ្គិសនីមួយចំនួនទៀត ត្រង់ចំណុចចំណោទលោកយាយម៉ៅ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បញ្ហានេះក្រុមការងារបច្ចេកទេសបានធ្វេីការជួសជុលរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនប្រេីប្រាស់នៅវេលាម៉ោង ២១៖៥៧នាទី៕