(ភ្នំពេញ)៖ គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) បានបើកកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីវិធានការជាដំណោះស្រាយ ចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការទី៧ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីសមាជិកគណៈកម្មការទី៧ និងគណៈកម្មការជំនាញរដ្ឋសភា ព្រមទាំងសហការីក្រសួងទេសចរណ៍ជាច្រើនទៀត៕