(ព្រះសីហនុ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨៖២០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ត (F9A) មូលហេតុដោយសារ មានរថយន្តធុនធំដឹកដីបើកបុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យបាក់ចំនួន១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅភូមិ០១ ភូមិ០២ ភូមិ០៣ ភូមិ០៤ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការដាំបង្គោល និងជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង០០៖៣០នាទី យប់រំលងអធ្រាត្រ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕