(ភ្នំពេញ)៖ សិស្សឈ្មោះ កែវ ពិសិដ្ឋ ថ្នាក់ទី១០ នៃសាលាប៊ែលធី អន្តរជាតិទី៩ បានជាប់ជ័យលាភីលេខ ២ ក្នុងការប្រកួតប្រជែងតែងនិពន្ធពាក្យស្លោក នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦ ក្រោមពាក្យស្លោក «អង្គរសង្ក្រាន្ត អង្គរថ្កើងថ្កាន ក្សេមក្សាន្តឆ្នាំថ្មី សិរីសួស្តីនៃមហាគ្រួសារខ្មែរ» និងនិស្សិតឈ្មោះ ព្រំ ចាន់លក្ខិណា ឆ្នំាទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជាប់ជ័យលាភីលេខ ៣ ក្រោមពាក្យស្លោក «ទៅលេងអង្គរនាពេលសង្ក្រាន្ត ផ្សងសុខក្សេមក្សាន្តពេលបណ្តែតគោម» ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦៕