(ភ្នំពេញ)៖ ដោយយល់ឃើញពីមុខងារ និងសារៈសំខាន់នៃដងទន្លេបាសាក់តូច ដែលមាន ទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រសួងបរិស្ថាន ដោយមានកិច្ច សហការល្អរវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC បានធ្វើការស្តារល្បាប់ភក់ទន្លេបាសាក់តូច ចាប់ពីចំណុចដែលក្រុមហ៊ុនបានចាក់ដីបំពេញ រហូតដល់ចុងកោះឱ្យបានជម្រៅស្នើ នឹងបាតទន្លេមេគង្គក្រោម ដើម្បីបង្កើនធារាទឹកទ្វេរដង និងសម្រួលចរន្តទឹកគ្រាដែលការស្តារនេះ ត្រូវបានចាប់ផ្តើមធ្វើ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ។
ការស្តារនេះគឺជាកិច្ចសហការគ្នាដ៏ល្អរវាងស្ថាប័នរដ្ឋ ជាមួយនឹងវិស័យឯកជន ក្នុងការធ្វើឱ្យកាន់តែល្អប្រសើឡើងនូវជីវចម្រុះក្នុងទឹក ក៏ដូចជាសោភ័ណ្ឌភាព បរិស្ថាននៅតាមដងទន្លេបាសាក់តូច និងអនុលោមតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃដីកោះពេជ្រ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍កោះពេជ្រ៕