(ភ្នំពេញ)៖ សួនទឹកស្តង់ដារអន្តរជាតិ នឹងលេចរូបរាងនៅលើផ្ទៃដី ដល់ទៅ៧ហិចតា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ឆាប់ៗខាងមុខនេះ បន្ទាប់ពីចំណាយពេលសាងសង់អស់ប្រមាណជាង២ឆ្នាំ បូករួមជាមួយនឹងទឹកប្រាក់វិនិយោគអស់ជាច្រើនលានដុល្លារ។
Garden City Water Park ជាសួនទឹកដែលវិនិយោគដោយក្រុមហ៊ុន របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនរបស់ប្រទេសអង់គ្លេស ដែលមានការច្នៃប្រឌិតយ៉ាងច្បាស់លាស់ហ្មត់ចត់ បំផុតតាមបទដ្ឋានអន្តរជាតិ អាចធានាបាននូវសុវត្ថិភាព និងផាសុកភាពអាចបំពេញតាមតម្រូវការ របស់មនុស្សគ្រប់វ័យ ដើម្បីទទួលបាននូវបរិយាកាសស្រស់ស្រាយ ចំណីអារម្មណ៍ថ្មីប្លែក ដែលពុំធ្លាប់មានពីមុនមក។
ក្នុងការចាប់ផ្តើមបើកដំណើរការជាលើកដំបូងសួនទឹក Garden City Water Park នឹងផ្តល់ជូនកម្មវិធីពិសេសបញ្ចុះតម្លៃ ៤០% ទៅ លើសំបុត្រចូលលេងកម្សាន្ត ផ្តល់ជូនការចូលលេងដោយឥតគិតថ្លៃ សម្រាប់កុមារកម្ពស់ក្រោម៨០cm ថែមទាំងមានកន្លែងចតយាន្តជំនិះធំទូលាយលើទំហំផ្ទៃដី ២ហិចតា ដោយឥតគិតថ្លៃផងដែរ។
កាន់តែពិសេសជាងនេះទៅទៀត សួនទឹកដ៏ធំល្វឹងល្វើយមួយនេះ មានឧបករណ៍លេងកម្សាន្តយ៉ាងសប្បាយជាច្រើនប្រភេទ រាប់មិនអស់ និងមានភោជនីយដ្ឋានសម្រាប់ស្រុះស្រូបអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលជាជម្រើសដ៏ស័ក្តិសមឥតខ្ចោះ សម្រាប់អ្នកដែលមានបំណង ចង់មកលំហែអារម្មណ៍ នៅជាយក្រុងនាថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកនាពេលខាងមុខ។
ចាំកាលទៀត! តោះទៅលេងទឹកទាំងអស់គ្នា! ឥលូវនេះអ្នកទាំងអស់គ្នា អាចទូរស័ព្ទមកធ្វើការកក់សំបុត្រ ឬកន្លែងអង្គុយអ៊ែមៗជាមុនបាន បើមិនចង់តម្រង់ជួរ គឺគ្រាន់តែទាក់ទងមកលេខទូរស័ព្ទ៖ ០៨៩ ៨៤ ៣៣ ៣៣/ ០៩៧ ៤១៧ ៥៥ ៥៥៕
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេក Garden City Water Park ដើម្បីទទួល បានព័ត៌មានបន្ថែម៖
- Facebook: http://www.facebook.com/gardencitywaterpark
- Instagram: http://www.instagram.com/gardencitywaterpark_cambodia
- Telegram: http://www.t.me/gardencitywaterpark_cambodia