(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោកឧត្តមសេនីយ៍ទោ ងួន វិទូ ជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ឋានៈស្មើ អគ្គនាយក។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ។

លោកឧត្តមសេនីយ៍ទោ ងួន វិទូ ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអនុប្រធានក្រុមប្រឹក្សានីតិកម្មនេះ ធ្វើឡើងតាមសំណើ ទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោយមើលឃើញថា លោកមានសមត្ថភាព និងបទពិសោធន៍ការងារផ្នែកច្បាប់ ពាក់ព័ន្ធនឹងសន្ដិសុខជាតិ ដែលកន្លងមកបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើជាតិមាតុភូមិ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖